របៀបដំឡើង

ព័ត៌មានសំខាន់៖ សូមអានព័ត៌មានខាងក្រោមមុនធ្វើការដំឡើង។

 • បន្ទះកម្រាលគួរដឹកជញ្ជូនដោយដាក់ផ្តេក។ បន្ទះកម្រាលគួររក្សាទុកដោយដាក់ផ្តេកនៅក្នុងកញ្ចប់បិតជិត ក្នុងទីតាំងរក្សាទុកដែលស្ងួតល្អ។
 • ទុកឲ្យបន្ទះក្តារអាចសម្របទៅនឹង (នៅក្នុងកញ្ចប់បិទជិត) បរិយាកាសនៅជុំវិញចំនួន ៤៨ម៉ោងមុនពេល ដំឡើង។
 • សូមពិនិត្យមើលបន្ទះកម្រាលមុនពេលរៀប។ ការបង្ហាញភាពមិនពេញចិត្តចំពោះសម្ភារៈដែលបាន ប្រើប្រាស់រួច នឹងមិនអាចទទួលយកបានឡើយ។ បន្ទះក្តារមិនទាន់ប្រើប្រាស់ដែលយកចេញពីកញ្ចប់ បើករួច គួរបិទភ្ជិតវិញនៅក្នុងកញ្ចប់ដើមដោយប្រើប្រាស់ស្កុត។
 • បន្ទះកម្រាលគួររៀបជាប្រព័ន្ធកម្រាលដែលអាចដកចេញវិញបាន ហើយមិនគួរនៅជាប់គ្នានឹងកម្រាល ខាងក្រោម ឬទៅនឹងរចនាសម្ព័ន្ធបញ្ឈរឡើយ។ ធានាថាមានគម្លាតសមស្របយ៉ាងតិច ១០ម.ម (៣/៨ អ៊ិញ) ពីជញ្ជាំង ហើយរចនាសម្ព័ន្ធបញ្ឈរត្រូវរក្សាទុកនៅពេលដំឡើង។ គម្លាតទាំងនេះត្រូវបិទបាំង ដោយប្រើប្រាស់បន្ទះបិទគែមសមស្រប​ ឬបន្ទះស៊កបន្ទាប់ពីដំឡើងរួច។
 • គួរប្រើប្រាស់បន្ទះស៊កនៅបាតប្រឡោះទ្វារ ហើយប្រសិនបើបណ្តោយរបស់កម្រាលមានប្រវែងលើសពី ១២ម៉ែត្រ និងទទឹងលើសពី ៧ម៉ែត្រ។
 • ជាការល្អអ្នកត្រូវទុកទ្រនាប់នៅលើជើងគ្រឿងសង្ហារឹមដើម្បីកុំឲ្យកកិតចុះឡើងពីលើកម្រាល។

ដំណាក់កាលទ១
ត្រៀមសម្ភារៈដែលអ្នកត្រូវការប្រើប្រាស់។
   

ដំណាក់កាលទី២.១


ដំណាក់កាលទី២.២
ដំណាក់កាលទី២
ផ្ទៃខាងក្រោមកម្រាលគួរស្ងួតល្អ (RH ខ្ពស់បំផុត ៦០% នៅកម្រិត ១៨អង្សា សេ) មុនពេលដំឡើងត្រូវធ្វើឲ្យផ្ទៃរាបស្មើល្អ (ខ្ពស់បំផុត ៣ម.ម/ម) និង ស្អាត។ 
   
ដំណាក់កាលទី៣
ដើម្បីមើលទៅស្អាតល្អ គួររៀបបន្ទះតាមទិសដែលពន្លឺថ្ងៃអាចចាំងចូលតាម បណ្តោយបន្ទះ ឬរៀបបន្ទះតាមទិសបណ្តាយបន្ទប់។
   
ដំណាក់កាលទី៤
ជាដំបូង បន្ទះប៉ូលីតែន ដែលធ្វើជារបាំងសំណើមគួរតម្រៀបបន្ថែមចំនួន ៤០ម.ម (១,៥៨អ៊ិញ) ធ្វើជាបន្ទះបិទគែមនៅជុំវិញជញ្ជាំង។ មុខតំណបន្ទះ នីមួយៗ គួរដាក់គងពីលើគ្នាយ៉ាងតិច ២០០ម.ម (៧,៨៧អ៊ិញ) ដែលបិទ ភ្ជាប់ដោយប្រើប្រាស់ស្កុត។ ផ្ទៃខាងក្រោមគួរដាក់តម្រៀបពីលើបន្ទះ ប៉ូលីតែនដែលបិទភ្ជាប់ដោយប្រើប្រាស់ស្កុត។
   
ដំណាក់កាលទី៥
អ្នកត្រូវចាប់ផ្តើមពីជ្រុងដៃខាងឆ្វេង ដោយអណ្តាតបន្ទះក្តារទល់ទៅនឹង ជញ្ជាំង។ ត្រូវប្រាកដថា អ្នកទុកប្រឡោះយ៉ាងតិចចំនួន១០ម.ម (៣/៨អ៊ិញ) ពីបន្ទះទៅជញ្ជាំង (ឬរចនាសម្ព័ន្ធបញ្ឈរ) ដោយប្រើប្រាស់ប្រដាប់ស៊ក ឬ កាត់បន្ទះសល់មួយចំនួនចេញ។ ប្រសិនបើជញ្ជាំងមិនត្រង់ទេ ត្រូវកាត់ តម្រឹមបន្ទះទៅតាមកំណោងនៃជញ្ជាំង។
   
ដំណាក់កាលទី៦
ដើម្បីដាក់បន្ទះទីពីរ ត្រូវភ្ជាប់ផ្ទៃទទឹងនៃបន្ទះទីពីរជាមួយនឹងផ្ទៃទទឹងបន្ទះ ទីមួយ ដោយរុញបញ្ចូលគ្នាឲ្យខ្លាំង រួចភ្ជាប់មុខតំណដោយរុញបន្ទះឲ្យស្មើ ចុះក្រោមពីលើកម្រាលខាងក្រោម។ ប្រសិនបើមុខតំណមិនណែនល្អ ត្រូវប្រើប្រាស់ញញួរ និងឧបករណ៍ tapping block រួចបិទថ្នមៗនៅខាងចុងបន្ទះ ទីពីរ ប្រសិនបើចាំបាច់។ ត្រូវប្រាកដថា បន្ទះកម្រាលត្រូវបានដាក់តម្រៀប ស្មើល្អ។
   

ដំណាក់កាលទី 7.1


ដំណាក់កាលទី 7.2


ដំណាក់កាលទី 7.3
ដំណាក់កាលទី៧
ធ្វើរបៀបនេះឡើងវិញ រួចរៀបឲ្យអស់ជួរទីមួយ។ នៅខាងចុងជួរទីមួយ ត្រូវគូសសម្គាល់ រួចកាត់បន្ទះចុងគេដើម្បីបានទំហំ/ទ្រង់ទ្រាយសមស្រប ឲ្យត្រូវនឹងផ្ទៃទំហំដែលនៅសល់។ កាត់បន្ទះដោយផ្ទៃលម្អផ្ងារឡើងលើ ប្រសិនបើប្រើប្រាស់រណារដៃ និងផ្ទៃលម្អផ្កាប់ចុះក្រោមប្រសិនបើប្រើប្រាស់ រណារម៉ាស៊ីន។
   
ដំណាក់កាលទី៨
បន្ទះចុងក្រោយ អាចដាក់ឲ្យត្រូវគ្នាជាមួយការប្រើប្រាស់ឧបករណ៍រឹត (tensioning tool) ឬដែកតម្ពក់។
   
ដំណាក់កាលទី៩
ដើម្បីចាប់ផ្តើមជួរទីពីរ ត្រូវប្រើប្រាស់ផ្នែកបន្ទះចុងក្រោយដែលនៅសល់ពីរ ជួរទីមួយ។ ផ្នែកបន្ទះនេះគួរមានប្រវែងលើសពី៣០០ម.ម (១១,៨១អ៊ិញ) ដើម្បីទទួលបានលទ្ធផលល្អជាងនេះ។ ប្រសិនបើប្រវែងតិចជាងនេះ ត្រូវ អារបន្ទះថ្មីពាក់កណ្តាលដើម្បីចាប់ផ្តើមជួរទីពីរ។ ត្រូវធានាថា តំណខាងចុង ត្រូវបានដាក់ឃ្លាតពីគ្នាយ៉ាងតិច៣០០ម.មនៅក្នុងជួរជាប់ៗគ្នា។
   

ដំណាក់កាលទី 10.1


ដំណាក់កាលទី 10.2
ដំណាក់កាលទី១០
ដើម្បីដំឡើងបន្ទះទីមួយនៃជួរទីពីរ ត្រូវដាក់រៀបស្រាលៗដោយដាក់អណ្តាត បញ្ចូលទៅក្នុងចង្អូរនៃបន្ទះកា្តរទីមួយ ហើយបន្ទាប់មក សង្កត់ចុះឲ្យរាបស្មើ ដើម្បីឲ្យអណ្តាត និងចង្អូរចាក់ជាប់គ្នាល្អ។ កន្លែងតំណគួរចាក់ជាប់គ្នាល្អ។ ប្រសិនបើមិនជាប់ល្អទេ ត្រូវដោះបន្ទះចេញ រួចរៀបសារឡើងវិញ​ ហើយ គ្រាន់តែគោះបន្ទះឲ្យតឹងណែនដោយប្រើដែកតម្ពក់  (ឬឧបករណ៍ tapping block) និងញញួរ។​ ចាប់ផ្តើមគោះពីចុងម្ខាងទៅចុងម្ខាងទៀតតាម បណ្តោយបន្ទះ។
   
ដំណាក់កាលទី ១១
ដាក់ទទឹងបន្ទះបន្ទាប់ឲ្យកៀកនឹងទទឹងនៃបន្ទះទីមួយ ដោយស៊កអណ្តាត នៅចំហៀងខាងបណ្តោយបញ្ចូលក្នុងចង្អូរនៃបន្ទះជួរទីមួយ។ ឈរលើបន្ទះ ជួរទីមួយ ទាញបន្ទះនេះចូលទៅក្នុង រួចទាញចុះក្រោមឲ្យខ្លាំងដើម្បីឲ្យ អណ្តាតចាក់ជាប់គ្នាជាមួយចង្អូររបស់បន្ទះនៅក្នុងជួរទីមួយ។
   
ដំណាក់កាលទី ១២
ខាងក្រោម គឺជាវិធីសាស្រ្តមួយបែបទៀតពីដំណាក់កាលទី១០ និងទី១១។ ដាក់បន្ទះថ្មីទៅក្នុងចង្អូរនៃបន្ទះនៅក្នុងជួរទីមួយ ដើម្បីឲ្យចាក់ជាប់គ្នា។ បន្ទាប់មកដោយប្រើប្រាស់ញញួរឈើ ដាក់បន្ទះថ្មី ចូលទៅក្នុងកន្លែង ដោយ គោះពីរបីដងតាមបណ្តោយបន្ទះ ស្របពេលនោះរុញបន្ទះចុះក្រោមឲ្យខ្លាំង (ដូចនៅក្នុងរូប)។
   
ដំណាក់កាលទី១៣
បន្ទាប់មកត្រូវប្រើប្រាស់ញញួរ និងឧបករណ៍ tapping block រួចគោះ ស្រាលៗនៅចុងម្ខាងទៀតនៃបន្ទះដើម្បីឲ្យណែនចំហៀងខាងទទឹង។ អនុវត្តតាមការណែនាំអំពីការរៀបបន្ទះដែលបានពន្យល់ពីខាងដើម រួច បញ្ចប់ជួរទីពីរ។ បន្ទះបន្តបន្ទាប់/ជួរជាប់ៗគ្នា អាចដំឡើងដោយអនុវត្ត ដំណាក់កាលទាំងនេះឡើងវិញ។
   
ដំណាក់កាលទី១៤
ការបញ្ចប់ជួរចុងក្រោយ៖ តម្រៀបបន្ទះសម្រាប់ជួរចុងក្រោយនៅពីលើបន្ទះ នៃជួរចុងក្រោយទីពីរ។ ប្រើប្រាស់បន្ទះផ្សេងទៀតនៅខាងលើ រួចរុញបន្ទះ នោះ ផ្ទប់នឹងដុំញែកឈើ (wood spacer) តាមបណ្តោយជញ្ជាំង រួចអូស គែមដូចបង្ហាញនៅក្នុងរូបភាព បន្ទាប់មកកាត់តាមគំនូស។
   
ដំណាក់កាលទី១៥
បន្ទះសម្រាប់ជួរចុងក្រោយ អាចដំឡើងដោយប្រើប្រាស់ឧបករណ៍រឹត (tensioning tool) ជាជំនួយ ឬដែកតម្ពក់។
   
ដំណាក់កាលទី១៦
ចុងក្រោយ ដកដុំញែកឈើ (wood spacer) តាមបណ្តោយជញ្ជាំង។ ភ្ជាប់ ក្តារបាត/ក្តារក្រាលទៅនឹងជញ្ជាងដោយប្រើប្រាស់ (i) ដែកគោល ឬ(ii) ឧបករណ៍ភ្ជាប់សមស្រប ប្រសិនបើមាន។ សូមចងចាំថា ឈើតភ្ជាប់ឡើង ជើងជញ្ជាំង (skirting profiles) គួរតែភ្ជាប់ទៅនឹងជញ្ជាំង ហើយមិនត្រូវភ្ជាប់ ទៅនឹងបន្ទះកម្រាលឈើឡាមីណេតឡើយ។


ចំណុចបន្ថែមពីលើកំណត់សម្គាល់៖
 • កម្រាលក្រោម៖
  កម្រាលឈើឡាមីណេតអាចដំឡើងនៅលើក្រោមដូចតទៅ៖
  ឈើ/ធ្នឹម កម្រាល និងសេរ៉ាម៉ិច ថ្មម៉ាប/កម្រាលថ្ម linoleum/PVC និងប្រភេទកម្រាលតាន់/រឹងផ្សេងៗ ទៀត។ ត្រូវចងចាំថា ត្រូវរុះកម្រាលចាស់ចេញមុននឹងរៀបកម្រាលឈើឡាមីណេត។

 • ការកម្តៅកម្រាលឈើ៖
  កម្រាលឈើឡាមីណេត អាចរៀបពីលើទឹកក្តៅនៅក្រោមប្រព័ន្ធកម្តៅកម្រាលឈើដែរ។ ប៉ុន្តែក៏អាចមាន គម្លាតតិចតួចដែលកាន់តែធ្វើឲ្យមានចន្លោះរវាងបន្ទះកម្រាលឈើនៅពេលបើកឲ្យមានការកម្តៅ ឬ ដោយសារស្ថានភាពបរិយាកាស ហើយនេះមិនមែនជាហេតុផលដែលត្រូវតវ៉ាឡើយ។

 • ការកែតម្រូវដើម្បីកុំឲ្យទើសនៅពេលបើកទ្វារ៖
  ត្រូវត្រួតពិនិត្យកម្រាស់បន្ទះកម្រាលឈើជាមួយនឹងកម្រាលខាងក្រោមដើម្បីធានាថា ពុំមានវត្ថុទើស នៅពេលបើកទ្វារ។ ប្រសិនបើមាន ចាំបាច់ត្រូវកែសម្រួលដើម្បីធានាភាពងាយស្រួលនៅពេលបើកទ្វារ ក្រោយរៀបកម្រាលឈើនេះរួច។

 • ការលាងសម្អាត៖
  សូមកុំចាក់ទឹកដោយផ្ទាល់ទៅលើកម្រាលឈើនៅពេលលាងសម្អាត។ ផ្ទៃកម្រាលឈើឡាមីណេតគឺ ធ្វើឡើងដើម្បីងាយស្រួលថែទាំ ហើយការលាងសម្អាតអាចធ្វើឡើងយ៉ាងងាយស្រួលដោយប្រើប្រាស់ អំបោសសើមតិច ឬប្រដាប់បូមធូលី។ កម្រាលឈើឡាមីណេតមិនជាប់ក្អែលងាយៗឡើយ ហើយក្អែល ស្ទើរតែទាំងអស់អាចលាងជម្រះបានដោយប្រើប្រាស់សាប៊ូលាងធម្មតា។ យើងអាចប្រើប្រាស់ប្រដាប់ ជូតជើងដាក់នៅច្រកទ្វារចូលដើម្បីការងារកម្រាលឈើ និងកុំឲ្យប្រឡាក់។

 • រូបភាពដំឡើងដែលបង្ហាញជូនខាងលើ៖
  សូមកត់ចំណាំថា រូបភាពទាំងនេះប្រើប្រាស់សម្រាប់ជាការណែនាំត្រួសៗប៉ុណ្ណោះ។ បន្ទះកម្រាល ឧបករណ៍ ព្រមទាំងវត្ថុផ្សេងៗទៀត ពុំបានគូរទៅតាមទំហំពិតឡើយ។

 • ការហើបចេញពីគ្នា៖
  ដោយសារឈើជាសារធាតុមានជីវិត (លក្ខណៈស្រូបសំណើមខ្យល់ពីធម្មជាតិ) ការហើបចេញពីគ្នាអាច កើតឡើងនៅត្រង់មុខចន្លោះបន្ទះកម្រាលឈើដោយសារការប្រែប្រួលរដូវកាល កម្តៅខាងក្រោម កម្រាលឈើ (ប្រព័ន្ធអគ្គិសនី) ដែលមិនត្រូវបានណែនាំឲ្យអនុវត្តដូច្នេះ ឬប៉ះនឹងទឹក។

ទម្រង់សំណួរអ៊ីមែល
ទូរស័ព្ទលើតុ/ទូរស័ព្ទដៃ
ប្រទេស
សារ
លេខកូដសុវត្ថិភាព