ពានរង្វាន់

មានហេតុផលជាច្រើនផ្សេងទៀតដែលអ្នកគួរជ្រើសរើសផលិតផលកម្រាលឈើប្រណិត Inovar។

ការបម្រើសេវាដ៏ល្អ និងគុណភាពផលិតផលលំដាប់ពិភពលោករបស់ Inovar បានធ្វើឲ្យផលិតផលរបស់យើងកាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន។ ជាមួយនឹងពានរង្វាន់ដែលយើងទទួលបានអស់រយៈពេលជាច្រើនឆ្នាំ អ្នកអាចមានទំនុកចិត្តថាអ្នកបានជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់ជាទីទុកចិត្តនៅពេលអ្នកបានជ្រើសរើសយកកម្រាលឈើប្រណិត Inovar។

ជាក្រុមហ៊ុនផលិតកម្រាលឡាមីណេតដំបូងគេដែលទទួលបានពានរង្វាន់ម៉ាកផលិតផលកម្រាលឡាមីណេត ល្អបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក


ទទួលបានពានរង្វាន់ Asia Pacific Brand Laureate Award ចំនួន 7 ដង ឆ្នាំ2007 - 2013
(ប្រភេទផលិតផលកម្រាលឡាមីណេត)


ជាផលិតផលកម្រាលឡាមីណេតដំបូងក្នុងទ្វីបអាស៊ីដែលបានទទួលវិញ្ញាបនបត្រជាផលិតផលលេខ 1
ក្នុងប្រទេសជប៉ុន។
(ផ្អែកលើចំណែកទីផ្សារ 2009 - 2013)
(ប្រភព៖ វិទ្យាស្ថានស្រាវជ្រាវ Yano នៃប្រទេសជប៉ុន របាយការណ៍របស់ Yano លើកទី10 ខែមេសា​ ឆ្នាំ2014)


គឺជាផលិតផលកម្រាលឡាមីណេតដំបូងគេក្នុងប្រទេសម៉ាឡេស៊ីដែលទទួលបានវិញ្ញាបនបត្រ MITI-Matrade Certificate of Industry Excellence ក្នុងរយៈពេល 3 ឆ្នាំជាប់ៗគ្នា (2009, 2010 & 2011)។


គឺជាផលិតផលកម្រាលឡាមីណេតដំបូងក្នុងប្រទេសម៉ាឡេស៊ីដែលត្រូវបានទទួលស្គាល់ពី IPDM នៅក្នុង ប្រភេទពានរង្វាន់ឧត្តមភាពឧស្សាហកម្ម៖ ផលិតផលលម្អក្នុងអគារ។គឺជាផលិតផលកម្រាលឡាមីណេតដំបូងគេក្នុងទ្វីបអាស៊ីដែលទទួលបានមេដាយ Singapore Circle of Excellence Award (2011-2012).

ទម្រង់សំណួរអ៊ីមែល
ទូរស័ព្ទលើតុ/ទូរស័ព្ទដៃ
ប្រទេស
សារ
លេខកូដសុវត្ថិភាព